ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំកិច្ចប្រជុំណែនាំ ដល់លោក-លោកស្រី ដែលជាសិក្ខាកាមទាំង ៨៨នាក់ រៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវនគរបាលជាតិ ជំនាន់ទី១៦

ខេត្តកំពង់ចាម៖ ដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងផែនការងារធនធានមនុស្ស និងលោកនាយ-នាយរង ការិយាល័យបណ្តុះបណ្តាល បានដឹកនាំកិច្ចប្រជុំណែនាំ ដល់លោក-លោកស្រី ដែលជាសិក្ខាកាមទាំង ៨៨ នាក់ រៀនវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវនគរបាលជាតិ ជំនាន់ទី១៦ ចុះមកធ្វើកម្មសិក្សានៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សមាសភាពអញ្ជើញចូលរួមសរុប ៩៣ នាក់ ។

របៀបវារៈ ៖
១.អំពីវិន័យ (សីលធម៌ អាកប្បកិរិយា គោរពវិន័យទំនាក់ទំនងល្អ )។
២.របៀបរបបធ្វើការងារ
៣.សាមគ្គីភាពល្អ ៕