ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យ១នាក់ក្នុងចំណោម៤នាក់ត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនបានពីបទប្រើអំពើហិង្សាបង្ករបួសស្នាមលើអ្នកដទៃ

ខេត្តពោធិ៍សាត់៖  កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣វេលាម៉ោង ១១និង១៧នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានទទួលព័ត៌ពីឈ្មោះប៉ែន ឌីសមាជិកភូមិទួលថ្ម ឃុំតាលោបានរាយការណ៍តាមរយៈទូរស័ព្ទថាមានមុខសញ្ញា(ប្រើអំពើហិង្សា ដោយចេតនា) បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ជន ដាលីន ភេទប្រុសអាយុប្រហែល២៣ឆ្នាំ រស់នៅភូមិទួលថ្មឃុំតាលោបណ្ដាលឲ្យរងរបួសដៃឆ្វេង កាលពីយប់ថ្ងៃទី០៤ ខែមករាឆ្នាំ២០២៣វេលាម៉ោង២៣និង១៥នាទីត្រង់ចំណុច កំប៉ាងលើ ស្ថិតក្នុងភូមិតាលោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅក្នុងកម្មវិធីមង្គលការមួយ។

លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាកោសែនជ័យបានឲ្យដឹងថា ក្រោយពីទទួល បានព័ត៌មានរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ចំនួន០៣នាក់បានសហការជាមួយកម្លាំងប្រជាការពារចំនួន០៣នាក់ដឹកនាំដោយលោក អនុសេនីយ៍ឯកសុង សេរីវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះទៅដល់ផ្ទះជនសង្ស័យឈ្មោះ ដា វ៉ាត់ហៅ វ៉ា ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិទួលថ្ម ឃុំតាលោ ហើយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនិងធ្វើការដកហូតកំបិតដាវកែឆ្នៃចំនួន០១ដើមប្រហែល៧៦ស. ចុងស្រួចដងដែក ចំណែកវត្ថុតាងនិងជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យដើម្បីសួរនាំបន្ត។

លោកអធិការបានឲ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចនគរបាលជំនាញយើងបានសួរចម្លើយជនសង្ស័យរួច ហើយជនសង្ស័យខាងលើនេះក៏បានសារភាពប្រាប់សមត្ថកិច្ចយើងថាមានបក្ខពួកខ្លួនចំនួន០៤នាក់ ទី០១ ឈ្មោះវ៉ូច ភេទប្រុសអាយុប្រហែល ២១ឆ្នាំរស់នៅភូមិតាលោ ឃុំតាលោ ទី០២ ឈ្មោះ ឆាន ភេទប្រុសអាយុប្រហែល២០ឆ្នាំរស់នៅភូមិព្រៃវាំង ឃុំតាលោទី០៣ ឈ្មោះ វិតភេទប្រុសអាយុប្រហែល ២១ឆ្នាំរស់នៅភូមិថ្មី ឃុំតាលោទី០៤ ឈ្មោះ ដា វ៉ាត់ គឺរូបខ្លួន ផ្ទាល់។

ដែលបក្ខពួកខ្លួនបានណាត់គ្នាធ្វើសកម្មភាពកាប់ទៅលើឈ្មោះ ជន ដាលីននៅនឹងកន្លែងកម្មវិធីការកាលពីថ្ងៃទី០៤ខែ០១ឆ្នាំ២០២៣ពិតប្រាកដមែន។

មូលហេតុដែលបានទំនាស់ពាក្យសម្ដីគ្នាជាមួយក្រុមខ្លួនពេលនោះពួកក្រុមខ្លួនបានជួបឈ្មោះ ដាលីន ហើយក៏ធ្វើសកម្មភាពទៅលើឈ្មោះដា លីន កាប់០១កាំបិតផ្គាក់ត្រូវចំដៃខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយមកបក្ខពួកខ្លួនបានជិះម៉ូតូរត់គេចខ្លួនទៅចំណុចវត្តស្រោងស្ថិតនៅភូមិកោះវត្ត ចំណែកកាំបិតផ្គាក់កាប់រួចនៅឈ្មោះឆាន០១ដើមនិងនៅអាវ៉ូច០១ដើម។

ជនសង្ស័យខាងលើបានសារភាពទៀតថា បក្ខពួកខ្លួនកន្លងមកធ្លាប់ធ្វើសកម្មភាពលួចកាច់សោម៉ូតូរបស់ប្រជាពលរដ្ឋម្ដងៗគឺក្រុមខ្លួនជាអ្នកចូលយកផ្ទាល់គឺឈ្មោះ ឆាននឹងឈ្មោះ វិត ជាអ្នកកាច់សោម៉ូតូរបស់ប្រជាពលរដ្ឋ។

ពេលលួចបានសម្រេចឈ្មោះឆាននិងឈ្មោះ វិតជាអ្នកយកទៅលក់ ពេលបានលុយយកទៅទិញស្រាផឹកស៊ីទាំងអស់គ្នា ចំណែកទិញថ្នាំរូបខ្លួនផ្ទាល់ជាអ្នកទៅទិញពីឈ្មោះ .ឈ្មោះ ដា ភេទប្រុសអាយុប្រហែល ៣០ឆ្នាំរស់នៅភូមិព្រៃកន្ទួត ឃុំតាលោហើយទិញម្ដងៗអស់លុយ ១០ ម៉ឺនរៀល។

.ឈ្មោះ ភ័ណ្ឌភេទប្រុសអាយុប្រហែល ៣២ឆ្នាំ រស់នៅភូមិខ្នារទទឹងឃុំខ្នារទទឹងហើយទិញម្ដងៗអស់លុយ ១០ ម៉ឺនរៀល។

.ឈ្មោះ សារ៉ាយ ភេទប្រុសអាយុប្រហែល ៣១ឆ្នាំរស់នៅភូមិកោះស្វាយ ឃុំតាលោហើយទិញម្ដងៗអស់លុយ ១០ ម៉ឺនរៀលដើម្បីយកទៅប្រើប្រាស់ទាំងអស់គ្នានៅក្នុងក្រុម។

លោកអធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងទៀតថា ក្រោយពីការសួរនាំជនសង្ស័យខាងលើតាមនីតិវិធីរួច សមត្ថកិច្ចនគរបាលជំនាញយើងបានស្នើសុំគោលការណ៍ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរយ:លេខទូរសព្ទ០៨៨៩៦៩៧១៦៨ ចុះថ្ងៃទី ០៦ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង៣២នាទីរសៀល ដើម្បីសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើជាបណ្ដោះអាសន្ននិងកសាងសំណុំរឿងបន្តតាមនីតិវិធី រីឯចំណែកជនសង្ស័យចំនួន០៣នាក់ផ្សេងទៀត កម្លាំងសមត្ថកិច្ចយើងកំពុងតែតាមស្វែងរកចាប់ឃាត់ខ្លួនដើម្បីចាត់ការទៅតាមនីតិវិធីផងដែរ៕