ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង នាំយកថវិកាសមាគមមិត្តនគរបាលរួមនឹងភេសជ្ជ:មួយចំនួន ប្រគល់ជូនលោកស្រីអនុសេនីយ៍ត្រី ចេង បុទុម

ប៉ៃលិន៖  ថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង១០និង៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរង ផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកាសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំនួន ២០០,០០០រៀល (ពីររយពាន់រៀល) រួមនឹងភេសជ្ជ:មួយចំនួន ប្រគល់ជូនលោកស្រីអនុសេនីយ៍ត្រី ចេង បុទុម ឋានៈ មន្ត្រីនៃការិយាល័យសរុបផែនការ ដែលបានលំហែមាតុភាព កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ បានសំណេះសំណាលសួរសុខទុក្ខ និងអោយព្យាយាមខិតខំ ស្ដាប់ការណែនាំនិងហូបថ្នាំតាមវេជ្ជបញ្ជា ដេីម្បីអោយឆាប់បានជាសះស្បេីយ