ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ​ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ

ភ្នំពេញ​៖​ នាព្រឹកថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣​ នៅនាយកដ្ឋានភស្តុភារ​ និងសម្ភារបច្ចេកទេស (សង្កាត់និរោធ) អគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព​ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី​ ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីក្រោមឱវាទអគ្គនាយកដ្ឋានភស្តុភារ​ និងហិញ្ញវត្ថុជាច្រើនរូបផងដែរ ៕