ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

គណៈសង្ឃព្រះពុទ្ធសាសនាកម្ពុជា ចេញប្រកាសនីយប័ត្រតែងតាំងភិក្ខុ សេង ដា ជាព្រះចៅអធិការវត្តធម្មរនសោភា ហៅវត្តទ្រា ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ មានរៀបចំពិធីប្រកាសព្រះចៅអធិការវត្ត និងស្រោចស្រពសុគន្ធវារី និងសិតព្រះពុទ្ធរូប នៅវត្តធម្មរតនសោភា ហៅវត្រទ្រា ក្រោមព្រះអធិបតីភាព សម្ដេចព្រះវ័នរត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការនិមន្តពីសំណាក់ ព្រះទេមុនី សុខ ថាន ព្រះមេគណខេត្ត និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង មន្រ្តីសង្ឃខេត្តស្រុក និង ប្រជាពលរដ្ឋពុទ្ធិបរិស័ទ។

យោងតាមប្រកាសនីយប័ត្ររបស់គណៈសង្ឃនាយកត្រូវបានតែងតាំង ព្រះគ្រូសិរីធម្មវង្សា សេង ដា នាមឥន្ទប្បញ្ញោ ជាព្រះចៅអធិការវត្តធម្មរនសោភា ហៅវត្តទ្រា ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងបានប្រកាសព្រះភិក្ខុចំនួន៤ព្រះអង្គជាព្រះគ្រូសូត្រឆ្វេង និង ព្រះគ្រូសូត្រស្តាំស្តីទីនាយកធម៌(នាយិកាក់ធម៌)ផងដែរ ព្រមទាំងបានប្រកាសគោរមងារដល់ពុទ្ធិបរិស័ទដែលបានចូលរួមសកម្មភាពក្នុងវិស័យពុទ្ធសាសនា គឺឧបាកសក អ៊ឹម សុង ជាមហាពុទ្ធសាសនូបត្ថម្ភក៍ ដែលបានចូលរួមជាច្រើនក្នុងការអភិវឌ្ឍន៍នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវត្ត ៕