ព័ត៌មានក្នុងប្រទេស

បើកម៉ូតូបុកសត្វក្របី ស្លាប់មនុស្ស០១នាក់ នៅស្រុកមណ្ឌលសីមា

ខេត្ត​កោះកុង​៖​ ថ្ងៃអាទិត្យ ១៥ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣​ វេលាម៉ោង ១១និង៣៩ នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចជិតដល់ឆ្នេរ២០០០ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បើកម៉ូតូ បុកសត្វក្របី បណ្តាលអោយស្លាប់មនុស្ស០១នាក់។
– ជនរងគ្រោះឈ្មោះ ម៉ាញ់ សារ៉ង ភេទ ប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ( អតីតមន្រ្តីនគរបាលចរាចរណ៍ចូលនិវត្តន៍ ) មានទីលំនៅភូមិ២ ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត បានស្លាប់នៅវេលាម៉ោង ១២.៣០ នាទីយប់ឈានចូលថ្ងៃ០៦-០២.២០២៣ ។
បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចយើងបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។