ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រគល់-ទទួលរថយន្តសង្រ្គោះបន្ទាន់ ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន

ខេត្តស្ទឹងត្រែង : នៅរសៀលថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានជួបសំណេះសំណាល និងបានរៀបចំពិធីប្រគល់-ទទួលរថយន្តសង្រ្គោះបន្ទាន់ ដែលជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈ អ្នកឧកញ្ញ៉ាបណ្ឌិត ជា រតនា និង អ្នកឧកញ៉ា លីហៀក រតនា លោកឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ជូនដល់ស្នងការដ្ឋាននគរបាខេត្តស្ទឹងត្រែង ដើម្បីយកទៅប្រើប្រាស់។