ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងសមត្ថកិច្ចនគរបាលស្រុកបាកានចុះបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ពោធិ៍សាត់៖  ដោយអនុវត្តជាប្រចាំតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក ដឹកនាំដោយលោកវរៈសេនីយ៍ទោ សុង គឹមសែ ឋានៈអធិការរងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារទទឹង បានចុះបង្ក្រាបករណីរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចលើផ្លូវលំគ្រួសក្រហមខាងកើតសាលារៀនបឋមសិក្សាខ្នារទទឹង ស្ថិតនៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃអាទិត្យ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក . ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០និង០៥នាទី។

លោកអធិការ បានឲ្យដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ភាព សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់តូចទម្ងន់១០,៨២ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ)-ទូរស័ព្ទចំនួន០២គ្រឿងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដេីម្បីបំពេញសំណុំរឿងតាមនីតិវិធី៕