អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ ង៉ែត​ សុខគីម​ ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ​ អញ្ជេីញជាអធិបតីក្នុងពិធី​សូត្រ​មន្ត​ រាប់បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ជូន​ចំពោះ​ ដួងវិញ្ញាណ​ក្ខន្ធ​ នាយ-នាយរង​ និងពលនគរបាលជាតិ ក្នុងឱកាសបុណ្យប្រពៃណីជាខ្មែរ​

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ​ ៥រោច​ ខែចេត្រ​ ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៥៦ ត្រូវនឹងថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០២២​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ ង៉ែត​ សុខគីម​ ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ​ បានអញ្ជេីញជាអធិបតីក្នុងពិធី​សូត្រ​មន្ត​ រាប់បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ជូន​ចំពោះ​ ដួងវិញ្ញាណ​ក្ខន្ធ​ នាយ-នាយរង​ និងពលនគរបាលជាតិ​ ដែលបានពលីមរណៈក្នុងបុព្វហេតុជាតិ​ មាតុភូមិកម្ពុជា​ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ នៅបូជនីយដ្ឋានគោកឃ្លៀង​ ដោយមានការអញ្ជេីញចូលរួមពីលោក​ លោកស្រី អនុប្រធាននាយកដ្ឋាន​ នាយ-នាយរង​ការិយាល័យ​ និងមន្ត្រីចំ​ណុះនាយកដ្ឋានផ្សព្វផ្សាយអប់រំជាច្រេីនរូបផងដែរ។