ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីបើកវគ្គបណ្ដុះបណ្ដាល អំពីច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជារនិងនិតិវិធីសម្រាប់ការបោះឆ្នោតក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខនៃការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ

មណ្ឌលគិរី÷  នាព្រឹកថ្ងៃច័ន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក.. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ នៅអធិការដ្ឋាននគរបាល ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានរៀបចំពិធីបើកវគ្គបំប៉នរបស់(គ្រូបង្គោល) អំពីច្បាប់នៃការបោះឆ្នោតបទបញ្ជានិងនិតិវិធីសម្រាប់ការបោះឆ្នោតនិងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលការងារផែនសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តណ្ឌលគិរី ជាកិច្ចចាប់ផ្តើមនៃពិធីបើកវគ្គបណ្ដុះបណ្ដាល លោកស្នងការរងបានមានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជានិងនិតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីធម៌សម្រាប់សន្តិសុខការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នាពេលខាងមុខ ជូនសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាល នាពេលនោះដោយមានការអញ្ជើញចូលរួមពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកកោះញែក និងកម្លាំងប្រជាការពារសរុបរួមមានចំនួន១៨០នាក់។

ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល នាឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលខេត្ត លោកបានផ្ដល់នូវបទពិសោធន៍ល្អៗចំណេៈដឹងថ្មីបន្ថែមទៀត និងបានណែនាំទៅដល់កំលាំងប្រជាការពារ មានសិទ្ធិជួយពង្រឹង និងជួយការពារនៅតាមកន្លែងនិមួយៗ ដែលខ្លួនគ្រប់គ្រង រួមសហការជាមួយបកម្លាំងនគរបាលប៉ុស្ដិ៍ ដែលជាកម្លាំងមន្ត្រីនគរបាលយុត្តិធម៌នឹងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងពេលអនុវត្តច្បាប់ ផងដែរ។

ជាកិច្ចបញ្ចប់នៃកម្មវិធីលោកឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលការងារសេនាធិការដែលជា(គ្រូបង្គោល)វគ្គបណ្តុះបណ្តាលនាពេលនេះ មានរយៈពេលពេញ ១ថ្ងៃនិងគ្រូបង្គោល របស់ស្នងការរដ្ឋាន ចំនួន០៣នាក់ដែលបានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងពេលថ្មីៗកន្លងមកនេះនិងបានពន្យល់ណែនាំទៅដល់សិក្ខាកាម ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវយកចិត្តទុកដាក់ ស្តាប់រាល់ខ្លឹមសារ ក្នុងមេរៀននិមួយៗ ដើម្បីយកខ្លឹមសារនៃមេរៀនទាំងអស់នេះ ទៅអនុវត្តការងារនាពេលខាងមុខអោយមានប្រសិទ្ឋភាពខ្ពស់លោកឧត្តមសេនីយ៍ត្រីស្នងការរងក៏បានមាន ប្រសាសន៍បិទបញ្ចប់កម្មវិធីនាពេលនេះ។

បន្ទាប់ពីបញ្ចប់វគ្គនេះ ក្រុមគ្រូបង្គោលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នឹងបន្តចុះបេីកវគ្គបណ្តុះបណ្តាល នៅអធិការដ្ឋាននគរបាល ចំនួន០២ទៀត គឺស្រុកកែវសីមានិងស្រុកពេជ្រាដាឲ្យបានរួចរាល់ត្រឹមបំណាច់ខែឧសភាឆ្នាំ២០២៣នេះ៕