ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធវិហារអាល់រ៉ស់ម៉ាស់ និងសមិទ្ធិផលនានា ស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

មានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ លោក វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យ ដែលជាប្រធានគោលដៅ ៕