ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២ និងលេីកទិសដៅបន្ត របស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី

ខេត្តរតនគិរី៖​ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ២០២២ នៅសាលប្រជុំស្នងការ មានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២២ និងលេីកទិសដៅសម្រាប់ខែបន្ទាប់ របស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ ទោ យិន ចំណាន ស្នងការនគរបាលខេត្ត។ ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោកស្នងការរង អធិការក្រុង ស្រុក នគរបាលវរការពារព្រដែន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។ លោកឧត្តមសេនីយ៍ត្រី ចៅ នាង ស្នងការរងទទួលផែនសេនាធិការ បានធ្វើការបូកសរុបរបាយការណ៍ប្រចាំខែមករា និងវាយតម្លៃការងារតាមបណ្តាអធិការទាំងប្រាំបីស្រុក ក្រុង និងប៉ុស្ដិ៍រដ្ឋបាល ដោយធ្វើការពង្រឹងវិន័យ ចុះល្បាតតាមភូមិសាស្រ្តដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវបង្រ្កាបឲ្យខានតែបាននូវល្បែងសុីសងផ្សេងៗ។