ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្តអគ្គនាយកដ្ឋានរដ្ឋបាល

លោក អម សុភា អភិបាលរងខេត្ត ចុះជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងចុះពិនិត្យទីតាំងរៀបចំប្រព័ន្ធទឹកស្អាត នៅសម្បទានដីសង្គមកិច្ចអតីតយុទ្ធជន

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃពុធ ១១រោចខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៣ លោក អម សុភា អភិបាលរងខេត្ត រួមទាំងក្រុមការងារខេត្ត មន្ទីរ អង្គភាព ស្រុក បានចុះជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន និងចុះពិនិត្យទីតាំងរៀបចំប្រព័ន្ធទឹកស្អាត នៅសម្បទានដីសង្គមកិច្ចអតីតយុទ្ធជន ស្ថិតនៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ លោក អម សុភា អភិបាលរងខេត្ត បានកោតសរសសើរចំពោះ អតីតយុទ្ធជន និងក្រុមគ្រួសារយុទ្ធជន ដែលខិតខំថែរក្សា ចិញ្ចឹមមាន់ទា ក្ងាន និងដាំដុះដំណាំរួមផ្សំផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ លោកក៏បានផ្ដាំផ្ញើបន្ថែមអតីតយុទ្ធជន និងគ្រួសារយុទ្ធជន សូមកុំទុកដីបរិវេណផ្ទះទំនេរចោល គឺកាប់ឆ្កាពង្រីកដីសម្រាប់ដាំដំណាំផ្សេងៗ ៕