ព័ត៌មានក្នុងប្រទេស

កម្លាំងនគរបាលខេត្តស្វាយរៀងបង្ក្រាបជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាបណ្តាលអោយមរណភាពជនរងគ្រោះ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ថ្ងៃអង្គារ រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៣

វេលាម៉ោង ០៧:៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីឪពុករបស់ជនរងគ្រោះដែលមានទីលំនៅភូមិរវៀងឃុំគ្រួស ស្រុកស្វាយជ្រំ ថានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០០:៣០នាទី ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប កូនរបស់ខ្លួន ត្រូវបានក្មេងមួយក្រុមយកដុំថ្មគុប និងយកកាំបិតកាប់កូនរបស់ខ្លួន បណ្តាលអោយស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង។

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងបានដាក់បទបញ្ជា អោយកម្លាំងនគរបាលការិយាល័យជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយសុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ប្រុស ព្រមទាំងបានដកហូត កាំបិត០២ដើម និងដាវ០២ដើម។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥ រួមនឹងវត្ថុតាង កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។