ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក វន ស៊ីផា អភិបាលស្រុក បានពិនិត្យការជួសជុល និងកែលម្អរសួនច្បារមុខសាលាស្រុកកំពង់ត្រឡាច ដើម្បីលើកសោភ័ណភាពបន្ថែមទៀត

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃអង្គារ ៩ រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក វន ស៊ីផា អភិបាល នៃគណ:អភិបាលស្រុកកំពង់ត្រឡាច បានពិនិត្យការជួសជុល និងកែលម្អរសួនច្បារមុខសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីលើកសោភ័ណភាពបន្ថែមទៀត។

លោកអភិបាលស្រុកកំពង់ត្រឡាច បានលើកឡើងថា ការជួសជុលកែលម្អនេះ គឺការរៀបចំប្រព័ន្ធលូ មានទាំងការរៀបខឿនចិញ្ចើមសួន ការ៉ូឡា ដើម្បីលើកសោភ័ណភាពបន្ថែមទៀតនៅមុខសាលាស្រុក ព្រមទាំងបំពេញតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ សម្រាប់ថ្មើជើងនៅក្នុងបរិវេណសួនច្បារ អាចជាកន្លែងហាត់ប្រាណ ៕