ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ តុង ណារី និង លោក យិន សាវ៉េន បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាកសាងកុដិ និងដង្ហែរ អង្គផ្កាប្រាក់សាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត​ និងលោក យិន សាវ៉េន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាកសាងកុដិនិង ដង្ហែរ អង្គផ្កាប្រាក់សាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវារីផាសុខារាម (ហៅវត្តទឹកជុំ) ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្ត។

កិច្ចប្រជុំមានការនិមន្ត និងអញ្ជើញចូលរួម ពីលោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត ព្រះមង្គលានុរ័ក្ខ អំ សៃ ជំនួយការសាលាគណខេត្ត តំណាងសាលាគណខេត្ត ព្រះមុនីសីលវង្សា ខុន ឆុន ព្រះចៅអធិការវត្ត អភិបាលស្រុកទឹកផុស និងអង្គភាពពាក់ព័ន្ធចូលរួមផងដែរ ៕