រដ្ឋលេខាធិការ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំភោជនីយដ្ឋាន ទន្លេបាសាក់ 2 លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នឹងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានអញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប ៕

ក្នុងពិធីនេះក៏មានការ អញ្ជើញចូលរួម ពី លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុន សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស  អគ្គលេខាធិការរង តំណាង អង្គការ OIM នឹងអស់លោក លោកស្រី ដែលអញ្ជើញមកពី ស្ថាប័នពាក់ពន្ធ័ជាច្រើនរូបទៀត។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង បណ្តុះបណ្តាល មន្រ្តីជំនាញ អោយយល់កាន់តែច្បាស់ នឹងអនុវត្តអោយបានសមស្រប អំពីការងារ កំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីធានាផ្តល់បាននូវសេវាសមស្រប ដល់ពួកគាត់ ៕