សេចក្តីជូនដំណឹង

ក្រសួងមហាផ្ទៃ សូមជូនព័ត៌មាន ស្តីអំពី ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ មិនពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសសំណង់ឡើយ

ក្រសួងមហាផ្ទៃ សូមជូនព័ត៌មានដល់សាធារណៈជនឱ្យបានជ្រាបថា៖ ការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ វេលាម៉ោង១១.០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលម៉ិញនេះ មិនមានការពាក់ព័ន្ធនឹងលក្ខណៈបច្ចេកទេសសំណង់ឡើយ គឺអាចជាចេតនាទុច្ចរិតរបស់បុគ្គលដែលមិនសប្បាយចិត្តនឹងសមិទ្ធផលដ៏វិចិត្រផូរផង់ក្រោមការគ្រប់គ្រងចាត់ចែងរបស់គណៈកម្មាសាងសង់អគារថ្មីនេះ ដោយមានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។