ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ បានប្រារព្ធពិធីបួងសួងលោកតាម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខសប្បាយ ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំគណៈអភិបាល មន្ត្រីរាជការ កងកម្លាំងទាំងបី ប្រារព្ធពិធីបួងសួងលោកតាម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសេចក្តីសុខសប្បាយ ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥។

ផ្លូវជាតិលេខ៥ ដែលពិធីសម្ពោធនេះពីចំណុចផ្លូវព្រែកក្តាម ដល់ខេត្តបាត់ដំបង និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិចំកាស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕