រដ្ឋមន្ត្រីសកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះសួរសុខទុក្ខក្រុមជាង និងកម្មករ កម្មការិនីសាងសង់ចំណតក្រោមដី និងការិយាល័យបម្រើការងាររបស់នាយកដ្ឋានអង្គរក្ស

នាល្ងាចថ្ងៃពុធ ១០កើត ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុមជាង និងកម្មករ កម្មការិនីសាងសង់ចំណតក្រោមដី និងការិយាល័យបម្រើការងាររបស់កងកម្លាំងនគរបាលជាតិ នាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តចុះពិនិត្យមើលប្រទីបតំណាងក្រសួងមហាផ្ទៃ សម្រាប់ត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ៕