រដ្ឋមន្ត្រីសកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ អនុញ្ញាតជូនសមាគមជប៉ុន-កម្ពុជា (JCA)​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃពុធ​ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣​ នេះ​ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានអនុញ្ញាតជូនឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA)​ និងសហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​ នាទីស្តីការក្រសួង។ ក្នុងជំនួបនេះដែរ​ ក៏មានការអញ្ជេីញចូលរួមរបស់​ ឯកឧត្តម​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គនាយក​ អគ្គស្នងការរង​ និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រេីនរូបផងដែរ៕