ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកជុំគិរី​ និងនគរបាលស្រុកឈូក បានបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់

ខេត្តកំពត៖ ដោយមានការយកចិត្តទុកដាក់ ចង្អុល បង្ហាញ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបនូវរាល់បទល្មើស នៅថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអធិការដ្ឋាននគរបាលស្រុកជុំគិរី​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកឈូក បានបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយសារជាតិញៀនខុសច្បាប់ចំនួន ២ករណីផ្សេងគ្នា និងធ្វើការឃាត់ខ្លួនជនសង្ស័យ​ឃាត់បានសរុបចំនួន០៣នាក់។

១.ឈ្មោះ ខាត់ តិច ភេទប្រុស អាយុ​ ២៨ឆ្នាំ រស់នៅភូមិ​បាក់នឹម ឃុំច្រេស ស្រុកជុំគិរី​​ ខេត្តកំពត
ដកហូតវត្ថុតាងរួមមាន
-ម្សៅក្រាមពណ៌សរ​ថ្លា​ ចំនួន​ ០២កញ្ចប់​ (ធំ​ ០១កញ្ចប់)
-ទូរស័ព្ទចំនួន ១គ្រឿង ។
និងអធិការដ្ឋាននគរបាលស្រុកឈូកឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។
១.ឈ្មោះ គឹម រិទ្ធា ភេទប្រុស អាយុ ៣០ឆ្នាំទីលំនៅភូមិតេជោអភិវឌ្ឍ ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត។
២.ឈ្មោះ ប៊ុន សារ៉ាក់ ហៅ ឡាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅភូមិតេជោអភិវឌ្ឍ ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ខេត្តកំពត ។
ដកហូតវត្ថុតាងរួមមាន
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុថ្នាំញៀនចំនួន ៥កញ្ចប់។
-ទូរស័ព្ទចំនួន ១គ្រឿង។
សរុបចំនួនវត្ថុតាងដកហូតបាន មានចំនួន ៧កញ្ចប់(ធំ ១កញ្ចប់)ទូរសព្ទដៃចំនួន ២គ្រឿង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕