ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលចរាចរណ៍ ល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដោយរថយន្តស៊ីរ៉ែននៅតាមដងផ្លូងវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសុក្រ ១០រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ល្បាតត្រួតពិនិត្យបទល្មើសចរាចរណ៍ និងផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោកដោយរថយន្តស៊ីរ៉ែននៅតាមដងផ្លូងវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំងពីចំណុចព្រំប្រទល់ (ស្ពានស្វា
យទង) ស្រុករលាប្អៀរ ដល់ចំណុចទួលក្រាំង បានអប់រំដល់ អ្នកបើកបរម៉ូតូ ឱ្យពាក់មួកសុវត្ថិភាព ម៉ូតូត្រូវមានកញ្ចប់មើលក្រោយ អ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ ត្រួតពិនិត្យរថយន្តដែលបំពាក់ឧបករណ៍ភ្លើងខុសលក្ខណៈបច្ចេកទេស ផ្ទុកសម្ភារៈលើសទម្ងន់ សំពីងសំពោង ផ្ទុកមនុស្សលើដំបូល។ល ៕