រដ្ឋមន្ត្រីសកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ អញ្ជេីញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍នៅបណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃសៅរ៍​ ១០កេីត​ ខែបុស្ស​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​​ ត្រូវនឹងថ្ងៃទី២០​ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានអញ្ជេីញជាអធិបតីក្នុងពិធីកាត់ស្រោមវិញ្ញាសាប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ ជំនាន់ទី១៥ នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា នៃបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ ដែលមានការអញ្ជេីញចូលរួម​ ឯកឧត្តម​ រដ្ឋលេខាធិការ​ អគ្គនាយក​ ប្រធាន​ អនុប្រធាន ព្រមជាមួយថ្នាក់ដឹកនាំ​ និងមន្រ្តីនៃបណ្ឌិត្យសភានគរបាលកម្ពុជា​ជាច្រេីនរូបទៀតផងដែរ៕