ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាល​ស្រុកសង្កែ បង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០២នាក់ អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ នៅថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង​ ១៦និង ១៥នាទី​ នៅចំណុចភូមិវត្តតាមិម​ ឃុំអូរដំបង១ ស្រុក សង្កែ​ ខេត្តបាត់ដំបង​ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀន​ លោកវរសេ នីយ៍ទោ​ យុ​ត​ តុង​ហូ​ អធិការ​នគរ​បាល​ស្រុក​សង្កែ​ បា​នដឹក​នាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន​ នៃអធិការ ដ្ឋាននគរបាលស្រុកចុះល្បាតក្នុងភូមិសាស្ត្រខាងលេី​ បង្ក្រាបបានករណី ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ០១ករណី​ ក្នុងបទល្មើសជាក់ស្តែង​ សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ឈ្មោះ​ ធឿន​ ធារ៉ា ភេទប្រុស​ អាយុ២៨ឆ្នាំ​ មានទីលំនៅភូមិស្វាយកង់​ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងឈ្មោះ​ ត្រា​ វិចិត្រ ភេទប្រុស​ អាយុ១៩ឆ្នាំ​ មានទីលំនៅភូមិស្វាយកង់​ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា​ច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០១ថង់ទម្ងន់ ០.៨ ១ក្រាម​ (ទាំងសំបកថង់)​ សង្ស័យមានសារធាតុញៀន
-ដែកកេះចំនួន០១
-ប្រាក់រៀលចំនួន​ ១៤,៥០០រៀល (មួយម៉ឺនបួនពាន់ប្រាំរយរៀល)
-ម៉ូតូ០១គ្រឿង​ ម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ សេរីឆ្នាំ២០១៨​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AD-2670 ។

បច្ចុប្បន្ននគរបាលស្រុកបានសាងសំណ៉ំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕