រដ្ឋបាលរាជធានី-ខេត្ត

ពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពី“ការលើកកម្ពស់យេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម” ខេត្តកោះកុង

ខេត្តកោះកុង​៖​ ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤​ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ ក្រសួងកិច្ចការនារី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្ដីពី“ការលើកកម្ពស់យេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម” ។ លោកអភិបាលរងខេត្ត សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូ និងសិក្ខាកាមទាំងអស់ ដែលអញ្ជើញ មកពីរាជធានីភ្នំពេញ កណ្តាល តាកែវ កែប កំពត ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ ជាទីរាប់អាន ! ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តី សប្បាយរីករាយ ដែលបានទទួលស្វាគមន៍ លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ ក្រសួង កិច្ចការនារី និងប្រតិភូ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី”ការលើកកម្ពស់យេនឌ័រ បរិយាប័ន្ន និង សមធម៌សង្គមនាឱកាសនេះ។ ខ្ញុំសូមអនុញ្ញាតយកឱកាសនេះ ដើម្បីជម្រាបជូន លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី និងអង្គពិធីទាំងអស់ បានជ្រាប ដោយសង្ខេបអំពី លក្ខណៈភូមិសាស្រ្ត ប្រជាសាស្ត្រ សក្កានុពល និងសមិទ្ធផលមួយចំនួន ក្នុងខេត្តកោះកុងដូចតទៅ ៖ ខេត្តកោះកុង មានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា មានចម្ងាយ ២៩០គីឡូម៉ែត្រ ពី រាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ខាងលិច និងខាងត្បូងជាប់នឹងប្រទេស ថៃ ខាងជើងទល់នឹងខេត្តធិ៍សាត់។ ខេត្តកោះកុង មានផ្ទៃដីសរុប ១០,០៤៥,៥៨ គ.ម (ដប់ពាន់ សូន្យរយ សែសិបប្រា ក្បៀសហាសិបប្រាំបី គីឡូម៉ែត្រការ៉េ) ចែក ចេញជា ១ក្រុង មាន ៣សង្កាត់ ៦ស្រុក មាន ២៦ឃុំ និងមានភូមិសរុបចំនួន ១១៩ភូមិ។ មានប្រជាជនសរុប ១៤៧.៣៨៨នាក់ (មួយរយសែសិបប្រាំពីរពាន់ បី រយប៉ែតសិបប្រាំបី នាក់) ក្នុងនោះ ស្រី ៧៤.២៤០នាក់ (ចិតសិបបួនពាន់ ពីររយសែសិប នាក់) មានដង់ស៊ីតេប្រជាជន ១៤នាក់ ក្នុងមួយគីឡូ ម៉ែត្រការ៉េ ហើយមុខរបរសំខាន់ៗរបស់ ប្រជាពលរដ្ឋគឺ ធ្វើពាណិជ្ជកម្ម ផ្តល់ សេវាកម្ម ជួញដូរ ធ្វើស្រែ ចម្ការ និងរកអនុផលព្រៃឈើ ទេសាទ និងកម្មកររោងចក្រ និងសំណង់។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទំាងអស់ មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយមានស្ថានភាពភូមិសាស្រ្ត អំណោយផល ពីធម្មជាតិ នាំឱ្យខេត្តកោះកុង មានសក្តានុពលដ៏ សម្បូរបែបអាចបម្រើដល់វិស័យជាច្រើន ជាពិសេសវិស័យទេសចរណ៍ រួមមាន តំបន់ធម្មជាតិដ៏ស្រស់ត្រកាល គ្របដណ្តប់ដោយព្រៃភ្នំ ជ្រលង ដងអូរ តំបន់អេកូទេសចរណ៍ ធម្មជាតិព្រៃកោងកាង តំបន់ព្រំដែនមាន សណ្ឋាគារលំដាប់ ផ្កាយប្រាំ ជាប់មាត់សមុទ្រ តំបន់សេដ្ឋកិច្ច ពិសេសកោះកុង តំបន់កោះទាំង២៣ មាន ប្រជុំកោះ ដែលមាន ផ្កាថ្មដ៏ស្រស់ស្អាត និងតំបន់ឆ្នេរសមុទ្រ មានប្រវែង ២១៧គីឡូម៉ែត្រ។ តំបន់វិស្សមកាល តារាសាគរ កោះស្តេច ដែលមានទីលានវាយកូនហ្គោលខ្នាតអន្តជាតិ តំបន់កសិ-ឧស្សាហកម្មចម្រុះ និងទំនប់វារីអគ្គិសនី។ ថ្មីៗនេះខេត្តកោះកុង នឹងទទួលបាន វារីអគ្គិសនីបន្ថែមទៀត គឺវារីអគ្គិសនីតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ជាមួយនឹងផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់ចាប់ពីកោះកុង ទៅខេត្តពោធិ៍សាត់ ដោយឡែកផ្លូវជាតិលេខ៤៨ ត្រូវបានលើកកម្រិតគុណភាព នឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូលជ្រាបថា សម្រាប់ខេត្តកោះកុង របស់ យើងមាន សមាជិកក្រុមប្រឹក្សាខេត្ត ជាស្ត្រី ២រូប អភិបាលខេត្ត ជាស្ត្រី ១រូប អភិបាលរងខេត្ត ជាស្ត្រី ២រូប អនុប្រធានការិយាល័យប្រជាពលរដ្ឋ ជាស្ត្រី ១រូប នាយករងរដ្ឋបាលសាលាខេត្ត ជាស្ត្រី ១រូប នាយករងទីចាត់ការ អង្គភាព ជាស្ត្រី ៣រូប អនុប្រធានមន្ទីរ ក្រោមការគ្រប់គ្រង របស់រដ្ឋបាល ខេត្ត ជាស្ត្រី ១រូប ប្រធានអនុប្រធានការិយាល័យចំណុះសាលាខេត្ត ជាស្ត្រី ៩រូប។ ចំពោះប្រធានក្រុមប្រឹក្សាស្រុក ជាស្ត្រី ២រូប សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ជាស្ត្រី ១៦រូប អភិបាលស្រុក ជាស្ត្រី ១រូប អភិបាលរងក្រុង ស្រុក ជាស្ត្រី ៨រូប។ ដោយឡែក មន្ទីរ អង្គភាព ប្រធានមន្ទីរ ជាស្ត្រី ២រូប អនុប្រធានមន្ទីរទទួលបន្ទុករួម ជាស្ត្រី ១រូប អង្គភាព ជាស្ត្រី ១៣រូប មេឃុំ ចៅសង្កាត់ ជាស្ត្រី ២រូប និងចៅសង្កាត់រង ជំទប់ សមាជិក ជាស្ត្រី ២៩រូបផងដែរ។ ជាមួយគ្នានេះផងដែរក្នុងចំណោមមន្រ្តីរាជការសរុប ចំនួន២,៦៥៣នាក់ មន្ត្រីរាជការ ជាស្ត្រី មានចំនួន ៩៧៥នាក់។

អង្គពិធីទាំងមូល ពិតជាទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀត នៅក្នុងវគ្គបណ្តុះបណ្តាលនេះ បានយល់ កាន់តែច្បាស់អំពី ៖
១-ការជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម នៅក្នុងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០២៣) ២-សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ពាក់ព័ន្ធ នឹង ការងារកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី
៣-តួនាទី ភារកិច្ចរបស់មន្ទីរកិច្ចការនារី ការិយាល័យសង្គមកិច្ច និងសុខមាលសង្គម អ្នកទទួលបន្ទុកកិច្ចការ នារី និងកុមារឃុំ សង្កាត់ ក្នុងការបង្ក្រាបយេនឌ័រ ក្នុងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ (ការសម្រប សម្រួលប្រសិទ្ធភាព និងទំនាក់ទំនង របស់ គ.ក.ស.ក និងគ.ក.ន.ក និងការអនុវត្តមុខងារ ដែលផ្ទេរទៅឱ្យ រដ្ឋបាល ក្រុង ស្រុក ខណ្ឌ)។
ខ្ញុំពិតជាមានសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ ពិតជាយកចិត្តទុកដាក់ស្លាប់ និង ចូលរួម ជាមតិយោបល់ ជាមួយវាគ្មិន ដែលត្រូវធ្វើបទបង្ហាញនាពេលបន្តិចទៀតនេះ ។ ជាថ្មីម្តងទៀត នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយ ពេលវេលាដ៏មមាញឹកចូលរួមវគ្គបណ្តុះបណ្តាលដ៏ មានសារសំខាន់នាពេលនេះ។ និងសូមគោរពជូនពរ លោកជំទាវ រដ្ឋលេខាធិការ និងប្រតិភូទាំងអស់ ក្នុងដំណើរបំពេញបេសកម្ម និងស្នាក់នៅ ក្នុងខេត្តកោះកុង ប្រកបដោយជោគជ័យ និងផាសុភាព ។ ជាមួយនេះ ខ្ញុំសូមប្រសិទ្ធពរជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី និង សិក្ខាកាម ទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីអាក់ ខានឡើយ៕