ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិ

កិច្ចប្រជុំបូកសរុបការងារអក្សរសម្ងាត់ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់នាយកដ្ឋានអក្សរសម្ងាត់

ភ្នំពេញ​ ៖​ នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤​ នាយកដ្ឋានអក្សរសម្ងាត់បានបើកកិច្ចប្រជុំបូកសរុបការងារអក្សរសម្ងាត់ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ា មុយឡុង ប្រធាននាយកដ្ឋានអក្សរសម្ងាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីថ្នាក់អនុប្រធាននាយកដ្ឋាន ថ្នាក់ការិយាល័យជំនាញចំណុះនាយកដ្ឋាន និងនាយការិយាល័យអក្សរសម្ងាត់ចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ។