ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហរ ទាំងថ្ងៃទាំងយប់ ជាប្រចាំក្នុងមូលដ្ឋាន និងត្រួតពិនិត្យជាតិអាល់កុល ឆែកអាវុធគ្រឿងផ្ទុះ

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល បានសហការជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក និងក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។
យើងអនុវត្តបានចំនួន០៣គោលដៅលើគឺ៖
-ស្រុកកំពង់លែង ០១គោលដៅ
-ស្រុកសាមគ្គីមានជ័យ ០១គោលដៅ
-ស្រុកជលគិរី ០១គោលដៅ។
ដោយមានការចូលរួមពី
-កម្លាំងនគរបាល ចំនួន២០នាក់
-កម្លាំងប្រជាការពារ ចំនួន១៤នាក់
-អាជ្ញាធរ ចំនួន ០១នាក់
-យោធា ចំនួន ០២នាក់
-លទ្ធផលកិច្ចប្រតិបត្តិការត្រួតពិនិត្យរួមមាន៖
-រថយន្ត ចំនួន១៥គ្រឿង
-ម៉ូតូ ចំនួន១១៨គ្រឿង
-គោយន្ត ចំនួន០៦គ្រឿង
-phasApp ចំនួន ០០គ្រឿង

សកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក បានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កំុអោយប្រើប្រាស់ស៊ីម៉ាំងកែច្ឆៃ  រថយន្តខុសលក្ខណៈបច្ចេកទេស (តទ្រុង) និងរថយន្តដឹកសម្ភារៈសំពីសំពោង និងអប់រំក្មេងៗដើរលេងពេលយប់ មានចំនួន៩០នាក់ ស្រី៣០នាក់ ៕