បច្ចេកវិទ្យា

រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយឯកសារផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥

ក្នុងបរិបទនៃការវិវត្តន៍កាន់តែជឿនលឿននៅក្នុងសង្គមបែបឌីជីថល រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុិនប្រសព្វរបស់សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បានព្យាយាមយ៉ាងសស្រាក់សស្រាំក្នុងការដឹកនាំនាវាកម្ពុជាដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការសម្រប និងប្រកួតប្រជែងនៅក្នុងពិភពលោកដែលកំពុងតែមានការអភិវឌ្ឍន៍ឥតឈប់ឈរនាពេលបច្ចុប្បន្ន។

ជាមួយគោលដៅខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានចងក្រង និងចេញផ្សាយឯកសារផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥ (Digital Skill Development Roadmap 2024-2035) សម្រាប់ចែករំលែកព័ត៌មានជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបដើម្បីស្វែងយល់ និងចាប់យកឳកាសក្នុងដំណើរឆ្ពោះទៅមុខនៃវិស័យឌីជីថលរបស់ប្រទេសយើង។

លោកអ្នកអាចធ្វើការទាញយកឯកសារខាងលើតាមរយៈតំណភ្ជាប់នេះ៖ https://go.gov.kh/dgc/dsdr-24-35

#MPTC #GoDigitalCambodia #GDDTM #MOI