អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំព័ត៌មានក្នុងប្រទេស

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាលអេឡិចត្រូនិក(DMS) និងប្រព័ន្ធគ្រប់គ្រងជំនួយការប្រជុំនិងបណ្ណាល័យសារធារណៈ(MDA)

នៅថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សេរីវុឌ្ឍ អគ្គនាយករង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាលអេឡិចត្រូនិក(DMS) និងប្រព័ន្ធគ្រប់គ្រងជំនួយការប្រជុំនិងបណ្ណាល័យសារធារណៈ(MDA) ជូនទៅដល់ថ្នាក់ដឹកនាំ និងមន្រី្ត ចំនួន៥៥រូប មកពីអង្គភាព និងអគ្គនាយកដ្ឋានទាំង ០៩ ចំណុះក្រសួងមហាផ្ទៃ នៅសាលបណ្តុះបណ្តាល ជាន់ទី៥ (អគារស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ៕