បច្ចេកវិទ្យា

វិធីការពារការដាក់បញ្ចូលក្នុងក្រុម ឫឆានែលលើបណ្តាញទំនាក់ទំនង Telegram ដោយមិនដឹងខ្លួន

អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង Telegram ជាច្រើនអាចនឹងកំពុងមានភាពធុញទ្រាន់ជាមួយនឹងការដាក់បញ្ចូលគណនីរបស់ខ្លួនទៅក្នុងក្រុម (Group) ឫ ឆានែល (Channel) ដោយមិនដឹងខ្លួន ហើយតែងតែទទួលបានសាររំខានគ្រប់ពេលវេលាពីក្រុម (Group) ឫ ឆានែល (Channel) ទាំងនោះ។

ក្នុងអត្ថបទនេះ ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ សូមធ្វើការចែករំលែកពីវិធីសាស្រ្តក្នុងការបង្ការការដាក់បញ្ចូលគណនីទៅក្នុងក្រុម (Group) ឫ ឆានែល (Channel) ដោយមិនដឹងខ្លួន ជាមួយការអនុវត្តមានជំហានដូចរៀបរាប់ខាងក្រោម។

១. បើកកម្មវិធី Telegram ហើយចូលទៅកាន់ “ការកំណត់ ឫ Setting”

២. ចុចលើពាក្យ “ឯកជនភាព និងសុវត្ថិភាព ឫ Privacy and Security

៣. ចុចលើពាក្យ “Groups & Channels

៤. ជ្រើសរើសជម្រើសដែលផ្តល់ឲ្យតាមការចង់បានរបស់លោកអ្នកដូចខាងក្រោម

៤.១. My Contacts ៖ អនុញ្ញាតឲ្យតែបុគ្គលដែលស្ថិតក្នុងបញ្ជីទំនាក់ទំនងរបស់អ្នកប៉ុណ្ណោះអាចធ្វើការដាក់គណនីអ្នកបញ្ចូលទៅក្នុងក្រុម (Group) ឫ ឆានែល (Channel) ណាមួយ។

៤.១. Nobody ​៖ មិនអនុញ្ញាតឲ្យនរណាទាំងអស់អាចធ្វើការដាក់គណនីអ្នកបញ្ចូលទៅក្នុងក្រុម (Group) ឫ ឆានែល (Channel) ណាមួយ លុះត្រាតែមានការយល់ព្រមពីអ្នកជាមុនសិន។

បញ្ជាក់ ប្រសិនបើលោកអ្នកកំណត់យកពាក្យ “Everybody” នោះមានន័យថានរណាក៏អាចធ្វើការបញ្ចូលគណនីរបស់លោកអ្នកចូលទៅក្នុងក្រុម (Group) ឫ ឆានែល (Channel) បានដែរ៕