អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំហូរឯកសាររដ្ឋបាល អេឡិចត្រូនិក(DMS) និងប្រព័ន្ធគ្រប់គ្រងជំនួយការប្រជុំនិងបណ្ណាល័យសារធារណៈ (MDA)

នៅថ្ងៃអង្គារ-ពុធ ៩រោច-១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២-០៣ ខែមេសា ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អគ្គនាយរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតីភាពបើក-បិទ វគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិក(DMS) និងប្រព័ន្ធគ្រប់គ្រងកិច្ចប្រជុំ និងបណ្ណាល័យសាធារណៈ(MDA) ជូនទៅដល់ថ្នាក់ដឹកនាំ និងមន្រី្ត ចំនួន១១៥រូប មកពីអង្គភាព និងអគ្គនាយកដ្ឋានទាំង ១៩អង្គភាព ក្រោមចំណុះក្រសួងមហាផ្ទៃ នៅសាលបណ្តុះបណ្តាលរបស់នាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យា ឌីជីថល ជាន់ទី៥ (អគារស្ថានីយ៍)។

ដើម្បីឲ្យមានភាពល្អប្រសើរក្នុងការគ្រប់គ្រងលំហូរឯកសារ និងគ្រប់គ្រងបន្ទប់ប្រជុំ ទើបអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្កើតប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិក(DMS) និងប្រព័ន្ធគ្រប់គ្រងកិច្ចប្រជុំ និងបណ្ណាល័យសាធារណៈ(MDA) សម្រាប់ដាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ចំណុះក្រសួងមហាផ្ទៃប្រើប្រាស់ ។