ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងអញ្ជើញទទួលស្វាគមន៍គណ:ប្រតិភូ កងទ័ពការពារព្រំដែនវៀតណាម

ខេត្តស្វាយរៀង៖​ នៅព្រឹកថ្ងៃសៅរ៍ ១៣ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤​ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ព្រមទាំងលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត រួមជាមួយលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត អញ្ជើញទទួលស្វាគមន៍គណ:ប្រតិភូ កងទ័ពការពារព្រំដែនវៀតណាម ភាគខាងត្បូង ប្រចាំទីក្រុងហូជីមិញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ង្វៀន ហ្វាយភឿង មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមភាគខាងត្បូង ប្រចាំទីក្រុងហូជីមិញ និងប្រតិភូអមដំណើរ អញ្ជើញជូបសំណេះសំណាលជាមួយកងកម្លាំងទាំង៣ នៃខេត្តស្វាយរៀង និងជូនពរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ ដែល​នឹងឈានមកដល់នាពេលខាងមុខ។