រដ្ឋបាលរាជធានី-ខេត្ត

លោកស្រី​ អ៊ី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៧០ សរណន.សក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ ស្តីពីផែនការកម្ម ការសាងសង់ និងប្រតិបត្តិការកំពង់ផែនៅក្នុងព្រះរាជាណាចក្រកម្ពុជា

ខេត្តកោះកុង៖ នៅថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤​ លោកស្រី​ អ៊ី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៧០ សរណន.សក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១១ ស្តីពីផែនការកម្ម ការសាងសង់ និងប្រតិបត្តិការកំពង់ផែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នេះ​ លោកស្រី​អភិបាល​រង​ខេត្ត​ បានមានប្រសាសន៍​ ដោយ​អនុវត្ត​តាម​​លិខិតលេខ១២១ ដជទ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវ សមុទ្រនិងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីលិខិតអនុញ្ញាតប្រតិបត្តិការកំពង់ផែ​ រដ្ឋបាល​ខេត្ត​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ​ និង​ពិភាក្សា​អំពីខ្លឹមសារ​ និងការងារដែលត្រូវអនុវត្តនាពេលខាងមុខ។

លោក​ស្រី​អភិបាល​រង​ខេត្ត​ បានជំរុញឱ្យមន្ទីរជំនាញ​កំណត់​ប្រភេទ​កំពង់ផែ​ឱ្យ​បានច្បាស់​លាស់​ ដើម្បី​រដ្ឋបាល​ក្រុង​ ស្រុក​ មានភាពងាយស្រួលសហការក្នុងការចុះស្រង់ធ្វើបច្ចុប្បន្នភាពនាពេលខាងមុខ។​ ជាមួយ​គ្នានេះ​ រដ្ឋបាលក្រុង​ ស្រុក​ពាក់ព័ន្ធ​ត្រូវ​បង្កភាពងាយស្រួល​ និងសហការឱ្យបានល្អប្រសើរក្នុងការអនុវត្តការងារនេះជាមួយមន្ទីរជំនាញ​ ធ្វើ​យ៉ាងណា​ឱ្យ​ការងារ​សម្រេចបានជោគជ័យ​។