ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានក្រុងព្រះវិហារ បានបង្រ្កាបករណីរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តព្រះវិហារ៖ ថ្ងៃសុក្រ ០៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសាឆ្នាំ២០២៤ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ។
កាលពីថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៩និង២៧នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានបង្រ្កាបករណីរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវចូលទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់(ស្រី០១នាក់)មានឈ្មោះដូចខាងក្រោម៖
១- ឈ្មោះ តាក់ស៊ី រ៉ហ្សាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
២- ឈ្មោះ ចេវ ជីវ័ន្ត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

៣- ឈ្មោះ រឹម ភីរម្យ ហៅម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៤- ឈ្មោះ នៅ សោភ័ណ្ឌ ហៅស ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
៥- ឈ្មោះ ចិន វ៉ាន់ថន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងតំឡើងទូ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
វត្ថុតាងគ្រឿងញៀនចាប់យក៖
១- មេតំហ្វេតាមីន(ICE)ទម្ងន់០,១៨ក្រាម(សូន្យក្បៀសដប់ប្រាំបីក្រាម)។
សម្ភារៈ និងមធ្យោបាយចាប់យក៖
១- ម៉ូតូចំនួន០២គ្រឿង។
២- ទូរស័ព្ទចំនួន០៤គ្រឿង។
៣- សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ស្រី ០១នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញយើងកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់។