ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានចាត់ក្រុមការងារនាំយកអំណោយ ប្រគល់ជូនក្រុមគ្រួសារសព លោកយាយឧបាសិកា ឈុន ផាន អាយុ ៨៩ឆ្នាំ

ខេត្តកំពត៖ ដោយបានការយកចិត្តទុកដាក់និងសុខទុក្ខ បងប្អូនប្រជាពលរដ្ឋយើង លោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត ថ្ងៃព្រហស្បតិ៍១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្តកំពត បាននាំយកមឈូសលើកទី ២៣៤ និងអង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តនិងលោកស្រី ដើម្បីចូលរួមរំលែកមរណ:ទុក្ខដ៏ក្រៀមក្រំនេះ ប្រគល់ជូនក្រុមគ្រួសារសព លោកយាយឧបាសិកា ឈុន ផាន ភេទស្រី អាយុ ៨៩ ឆ្នាំ រស់នៅភូមិសំរោង ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ។
បានទទួលមរណ:ភាព នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ៦ និង៣០ នាទី ព្រឹក ដោយរោគាពាធ ៕