ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការដ្ឋាននគរបាលខេត្តកំពត បានចាត់តាំងកម្លាំង ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនសម្តេចកត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ខេត្តកំពត៖ ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបែងចែកកម្លាំង ដើម្បីអនុវត្តតាមផែនការ លេខ ១៣ ផ.ក/២៤ ស្តីពីការការពារ​ សន្តិសុខ សុវត្ថិភាព ជូនសម្តេច កត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារ វត្តពោធិព្រឹក្សាខារាម (វត្តតូប) នៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីងខាងជើង ស្រុកទឹកឈូ ខេត្តកំពត ។

ក្នុងនោះស្នងការដ្ឋាននគរបាលខេត្ត បានបែងចែកកម្លាំងការពារទៅតាមគោលដៅសំខាន់ៗ និងប្រើប្រាស់កម្លាំងសរុបចំនួន ៣៥៤ នាក់ ស្រីចំនួន ៥ នាក់ ក្នុងនោះ (កម្លាំងនគរបាលខេត្តចំនួន ១៥៤ នាក់ និងអធិការដ្ឋានក្រុងកំពតចំនួន ៥០ នាក់ អធិការដ្ឋានស្រុកឈូកចំនួន ៤០ នាក់ អធិការដ្ឋានស្រុកដងទង់ចំនួន ២០ នាក់អធិការដ្ឋានស្រុកទឹកឈូចំនួន ៩០ នាក់។
កម្លាំងនគរបាលទាំងនេះមានភារកិច្ច ៖
-ការពារនូវសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ ជុំវិញបរិវេណពិធី ប្រកបដោយសុវត្ថិភាពឲ្យបានល្អប្រសើរ។
-ការពារសន្តិសុខ សុវត្ថិភាពឲ្យបានដាច់ខាត ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។
-ការពារសុវត្ថិភាពតាមដងផ្លូវ និងរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ៕