បច្ចេកវិទ្យា

អ្វីទៅជាបច្ចេកវិទ្យា 5G?

បច្ចេកវិទ្យា 5G គឺជាការជំនាន់ចុងក្រោយបង្អស់នៃបណ្តាញទំនាក់ទំនងចល័តបន្ទាប់ពីជំនាន់ 1G, 2G, 3G និង 4G។ បច្ចេកវិទ្យា 5G នេះមានសម្ថភាពអាចផ្តល់នូវល្បឿនផ្ទេរទិន្នន័យច្រើន និងលឿន, កាត់បន្ថយភាពយឺតយ៉ាវ និងបង្កើនភាពជឿជាក់ឱ្យកាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់ បើប្រៀបធៀបទៅនឹងជំនាន់មុនៗ។

បច្ចេកវិទ្យាជំនាន់ចុងក្រោយនេះ អាចបង្កើនប្រសិទ្ធភាពសម្រាប់ឧបករណ៍ ឬកម្មវិធីនានាបានកាន់តែច្រើនជាងមុន ជាពិសេសគឺអាចគ្រប់គ្រងកម្មវិធីដែលពឹងផ្អែកលើទិន្នន័យ (Data-Intensive Applications) ដែលមានដូចជា កម្មវិធី AR (Augmented Reality)VR (Virtual Reality), យានជំនិះដែលអាចបើកបរដោយស្វ័យប្រវត្តិ និងឧបករណ៍សញ្ញាជាដើម។

បន្តិចម្តងៗចាប់ពីពេលនេះរហូតដល់ថ្ងៃអនាគត បច្ចេកវិទ្យានេះនឹងជះឥទ្ធិពលទៅគ្រប់វិស័យទាំងអស់រាប់ចាប់ពីវិស័យដឹកជញ្ជូន សុខាភិបាល កសិកម្ម និងវិស័យផ្សេងៗទៀតជាច្រើន។

លើសពីនេះទៀត បច្ចេកវិទ្យា 5G ក៏ជាកត្តាដ៏សំខាន់មួយក្នុងការជួយជំរុញ

ប្រសិទ្ធភាពនៃបច្ចេកវិទ្យាឌីជីថលបន្ថែមទៀតដូចជា បច្ចេកវិទ្យា Edge Computing, IoT (Internet of Things) និង AI (Artificial Intelligence) ជាដើម។

សូមជម្រាបថា បច្ចេកវិទ្យា 5G នេះពឹងផ្អែកជាចម្បងលើ OFDM (Orthogonal Frequency-division Multiplexing) ដែលជាវិធីសាស្រ្តនៃការបញ្ជូនទិន្នន័យដែលលំហូរព័ត៌មានមួយត្រូវបានបំបែកទៅជាប្រេកង់ឆានែលរងតូចជាច្រើនដែលធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធិភាពជំនួសឱ្យការប្រើប្រាស់ប្រេកង់ឆានែលធំតែមួយ។

បច្ចេកវិទ្យា 5G ប្រើប្រាស់ 5G NR Air Interface រួមជាមួយនឹងគោលការណ៍ OFDM ក៏ដូចជាបច្ចេកវិទ្យាដែលមានកម្រិតបញ្ជូនទិន្នន័យធំទូលំទូលាយ (Wider Bandwidth) ដូចជា sub-6 GHz និង mmWave ផងដែរ៕

ប្រភព៖ កម្ពុជា ៤.០