ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការ​នគរបាលខេត្តអញ្ជើញចូលរួម កិច្ចប្រជុំពិភាក្សាលើការងារត្រៀមរៀបចំប្រារព្ធពិធី « រាត្រីស​មោស​រកៀរគរមូលនិធិសប្បុរសធម៌ របស់សាខាកាក​បា​ទក្រហមកម្ពុជា ខេត្តមណ្ឌល​គិរី

មណ្ឌលគិរី៖  នៅរសៀល ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ​.២៥៦៧ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគបាលខេត្ត បានអញ្ជើញជាអធិបតីចូលរួមក្នុង កិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធី រាត្រីសមោសរកៀរគរមូលនិធិសម្បុរសធម៌របស់សាខា .ក្រ. (កាកបាទក្រហមកម្ពុជា) ខេត្តមណ្ឌលគិរី ធ្វើឡើនៅសាលប្រជុំអគារ រដ្ឋបាលខេត្តកិច្ចប្រជុំនាពេលនោះបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរី បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារត្រៀមរៀបចំប្រារព្ធពិធី {រាត្រីសមោសរកៀរគរមូលនិធិសប្បុរសធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី} ដោយមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្ដមប្រធានសាលាដំបូងខេត្តលោកលោកស្រីអភិបាលរងខេត្តលោកនាយករងរដ្ឋបាលសាលាខេត្ត​​ អភិបាលអភិបាលរងក្រុងស្រុកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធនានាក្នុងខេត្ត៕