ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគ​របាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីកម្មវិធីចុះផ្សព្វផ្សាយផែនការយុទ្ឋសាស្រ្តស្តីពី” ការលើកកំពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិ​សុខជាតិសណ្តាប់ធ្នាប់សារធារណ:និងសុវត្ថិ​ភាពសង្គម

មណ្ឌលគិរី៖ ​ នាព្រឹកថ្ងៃពុធ ០១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ..២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ឆ្នាំ ២០២៤​–២០២៨ ពិធីនេះបានរៀបចំធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត  សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការនិងលោក លោកស្រីជាគណៈប្រតិភូ ក្រសួងមហាផ្ទៃ ឯកឧត្ដម លោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តលោកស្នងការ ស្នងការរងនគរបាលខេត្ត លោក លោកស្រីដែលជាប្រធានមន្ទីរនានាជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សា លោកអភិបាក្រុង ស្រុកទាំង៥ លោកអធិ ការនគរបាលក្រុង ស្រុកទាំង៥ លោក មេឃុំចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ ឃុំ សង្កាត់និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត 

មានប្រសាសន៍ទៅកាន់អង្គពិធីនេះ ឯកឧត្ដម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្រោមការចង្អុលបង្ហាញផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិ  សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ 

មិនតែប៉ុណ្ណោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្ថែមទៀតថាស្ថានភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តមណ្ឌលគិរីមានលក្ខណៈល្អប្រសើរក្នុងនោះគណៈបញ្ជាការ ឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់បានធ្វើការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាង ខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្រ្តខេត្ត បានទាំងស្រុង និងជាពិសេសជាងនេះទៅទៀត រដ្ឋបាលខេត្ត បានអនុវត្តតាមបទបញ្ជា លេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយរដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តវិធានការធ្វើការតេស្ត រកសារធាតុញៀនខុសច្បាប់ចំពោះមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។ 

ទន្ទឹមនោះការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សាជាពិសេសប្រជាពលរដ្ឋទទួលបាននូវភាពសប្បាយរីកយ៉ាងក្រៃលែង ជាមួយគ្នានេះផងដែរ ឯកឧត្ដមអភិបាលខេត្ត និងក្នុងនាមគណ:បញ្ជាការឯកភាពខេត្ត ព្រមទាំងអាជ្ញាធរនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ពីការគាំទ្រទាំងស្រុង ចំពោះការដាក់ចេញផែនការយុទ្ធសាស្រ្ត ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤២០២៨ និងសូមប្ដេជ្ញាចូលរួមអនុវត្តឲ្យទទួលបានជោគជ័យ ដើម្បីពង្រឹងសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលដែនដី ឲ្យកាន់តែមានប្រសិទ្ធភាពហើយជឿជាក់យ៉ាងមុតមាំថា ផ្លែផ្កានិងមានភាពជោគជ័យ នៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋរបស់យើងរស់នៅប្របដោយសេចក្ដីសុខ និងមានជីវភាពរស់នៅកាន់តែប្រសើរ មានលទ្ធភាពកាន់តែងាយស្រួលក្នុងការទទួលបានសេវាសាធារណៈទាំងសេវារដ្ឋបានិងសេវាសន្តិសុខ ប្រកបដោយទំនុកចិត្ត ការជឿជាក់ ឆាប់រហ័ស ទំនើប និងប្រកបដោយប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍន៍ខេត្ត លើគ្រប់វិស័យក្នុងខេត្តមណ្ឌលគិរី 

ទន្ទឹមគ្នានោះផងដែរ ឯកឧត្តម អ៊ុត សំអន បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ គឺជាក្រសួងឆ្អឹងខ្នងដ៏សំខាន់មួយដែលមានតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាល និងការដឹកនាំគ្រប់គ្រងនគរបាលជាតិលើវិស័យ សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ រាជរាដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោដំណាក់កាលទី១ ដោយផ្តោតទៅលើវិស័យជាអាទិភាពចំនួន គឺមនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា ដើម្បើបន្តកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ដូច្នេះដើម្យីធានាដល់ការបំពេញតួនាទី ជាសេនាធិការជូនរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមគំនិតផ្តួចផ្តើមនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងបានរៀបចំផែនការយុទ្ធសាស្រ្ត ស្តីពី “ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបា ដែនដីសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្តិភាពសង្គម