ព័ត៌មានក្នុងប្រទេស

ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងាររបស់រដ្ឋបាលខេត្ត សហការជាមួយមន្ទីរជំនាញ ដើម្បីចូលរួមចុះពិនិត្យទីតាំងស្នើសូមអនុញ្ញាត​សាងសង់បង្គោលអង់តែន និងស្ថានីយ៍ចំនួន១កន្លែង

ខេត្តកោះកុង​៖​ ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤​ ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងាររបស់រដ្ឋបាលខេត្ត សហការជាមួយមន្ទីរជំនាញ ដើម្បីចូលរួមចុះពិនិត្យទីតាំងស្នើសូមអនុញ្ញាតសាងសង់បង្គោលអង់តែន និងស្ថានីយ៍ចំនួន១កន្លែង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមសំណើរបស់ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ខូ អិលធីឌី ។

ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍តាមរយៈប្រព័ន្ធទូរស័ព្ទចល័តឱ្យកាន់តែមានភាពប្រសើរឡើង និងដើម្បីបម្រើតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ លោក ឈេង សុវណ្ណដា អភិបាលរង បានអញ្ជើញដឹកនាំក្រុមការងាររបស់រដ្ឋបាលខេត្ត សហការជាមួយមន្ទីរជំនាញ ដើម្បីចូលរួមចុះពិនិត្យទីតាំងស្នើសូមអនុញ្ញាតសាងសង់បង្គោលអង់តែន និងស្ថានីយ៍ចំនួន១កន្លែង ដែលមានកម្ពស់៣០ម៉ែត្រ ជាប្រភេទបង្គោលជើងបីគ្មានខ្សែយោង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។