ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បន្តចុះល្បាតចល័ត ត្រួតពិនិត្យជាតិអាល់កុល ឆែកអាវុធគ្រឿងផ្ទុះ បង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសផ្សេងៗ

ខេត្តកំពង់ឆ្នាំង៖ នៅយប់ថ្ងៃអាទិត្យ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុលបានសហការជាមួយកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃខេត្តកំពង់ឆ្នាំង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហរ ទាំងថ្ងៃទាំងយប់ ជាប្រចាំក្នុងមូលដ្ឋាន និងត្រួតពិនិត្យជាតិអាល់កុល ឆែកអាវុធគ្រឿងផ្ទុះ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗទូរទាំងខេត្តកំពង់ឆ្នាំង ដើម្បីបង្ការទប់ស្កាត់ ក៍ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ៕