ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

ខេត្តកំពត៖ នៅថ្ងៃអង្គារ១៤រោច ខែចេត្រ ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ស្ថិតនៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់
១/ឈ្មោះ ហ៊ុន សៀវឡាយ ហៅ ណុប ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
-ថ្នាំញៀនចំនួន ០២កញ្ចប់
-ម៉ូតូ ០១គ្រឿង
-ទូរស័ព្ទដៃ ០១គ្រឿង

តាមចម្លើយជនសង្ស័យខាងលើឈ្មោះ ហ៊ុន សៀវឡាយ ហៅ ណុប វេលាម៉ោង ១០ និង ៣០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួកជួញដូរថ្នាំញៀន ស្ថិតនៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ចំនួន ០១នាក់ថែមទៀត
១/ឈ្មោះ ចាន់ ភត្រ្តា ហៅ ចន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ។
-ម៉ូតូ ០១គ្រឿង
-ទូរស័ព្ទ ០១គ្រឿង

ករណីខាងលើសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន ២ នាក់ និងដកហូតវត្ថុតាងរួមមាន
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់
ទម្ងន់ ៦.៥៤ក្រាម (ថ្លឹងទាំងថង់ប្លាស្ទិច)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ម៉ូតូចំនួន ០២គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង កំលាំងជំនាញយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕