ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកបាណន់ បង្រ្កាបឃាត់ខ្លួនមុខសញ្ញារក្សាទុកចែកចាយគ្រឿងញៀនខុសច្បាប់០៧នាក់ អនុវត្តតាមច្បាប់

ខេត្តបាត់ដំបង៖ នៅថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចុះល្បាតក្នុងមូលដ្ឋាន បង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០២ករណីផ្សេងគ្នា ក្នុងបទល្មើសជាក់ស្តែង ។

កិច្ចប្រតិបត្តិការទី០១ វេលាម៉ោង០០ និង១០នាទីរំលងអាធ្រាត នៅចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់
១-ឈ្មោះ វង្ស សារាយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង
២-ឈ្មោះ អង ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
-ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA ទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង 1AG-9565 ។

កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង០០ និង៥០នាទីរំលងអាធ្រាត នៅចំណុចភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៥នាក់
១-ឈ្មោះ ប៉ោ ហារីណូ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង
២-ឈ្មោះ លុច កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
៣-ឈ្មោះ ថា ឆានុន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
៤-ឈ្មោះ ម៉ន ឆៃម៉ា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង
៥-ឈ្មោះ សោម មករា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ។
-ម៉ូតូចំនួន០២គ្រឿង ម៉ាកHONDA ទ្រីម ពណ៌ខៀវ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ បាត់ដំបង 1AU-9395 និងម៉ាក HONDA ទ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ បាត់ដំបង 1AP-0416 ។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕