ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុករតនមណ្ឌល នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់០៦នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង៤០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១លើក នៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ ស្រី០២នាក់ ១-ឈ្មោះ ឡាយ សាវុធ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ម្ចាស់ទីតាំង)
០២-ឈ្មោះ ចឹក សុីដេន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៣-ឈ្មោះ ងួន ចន្ធី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៤-ឈ្មោះ ទួន ចាន់ធីម ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៥-ឈ្មោះ សួរ លាងហៃ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរសួរស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន
០៦-ឈ្មោះ សូត្រ ទឿ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
វត្ថុតាង ដកហូត រួម មាន ៖
-បៀចំនួន ០២ហ៊ូ
-កំរាលចំនួន០២ ។

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៦នាក់ ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕