ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ រងគ្រោះដោយសារខ្យល់កន្រ្តាក់ ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ខេត្តកែប៖ នៅរសៀល ថ្ងៃពុធ ទី០៨ ខែ ឧសភា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប​ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អនុប្រធានកិត្តិយសសាខា បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកឣំណោយមនុស្សធម៌​ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់កាលពីយប់ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ បណ្តាលអោយខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៣គ្រួសារ រងគ្រោះធ្ងន់ចំនួន ៧គ្រួសារ ស្ថិតនៅសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ក្នុងឱកាសនោះ​ ឯកឧត្តមបណ្ឌិត ប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានទុក្ខលំបាក និងជនរងគ្រោះ ងាយគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោ
បាយឡើយ។
អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម មី ១កេះ ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ត្រីខកំប៉ុង ១យួរ និងថវិកា៖
១-ប្រជាពលរដ្ឋរងគ្រោះស្រាល ១៦គ្រួសារ ទទួលបានថវិកាចំនួន ១០០,០០០ រៀល ។
២-ប្រជាពលរដ្ឋរងគ្រោះធ្ងន់ ៥គ្រួសារ ទទួលបានកៅស៊ូតង់១ និងថវិការ ២០០,០០០រៀល។
៣-ប្រជាពលរដ្ឋរងគ្រោះរលំផ្ទះទាំងស្រុង ២គ្រួសារ​ ទទួលបានកៅស៊ូតង់១ និងថវិកា ៧០០,០០០រៀល ៕