ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្ដមសេនីយ៍ទោ ខូវ លី ចាត់តំណាងចុះសំណេះសំណាល សួរសុខទុក្ខ លោកឧត្ដមសេនីយ៍ត្រី កែ វណ្ណា ដែលកំពុងបន្តសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

ខេត្តឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ខូវ លី  ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្តមសេនីយ៍ត្រីស្នងការរងចំនួន ៤រូប ចុះសំណេះសំណាលសួរសុខទុក្ខ លោកឧត្ដមសេនីយ៍ត្រី កែ វណ្ណា ស្នងការរងជំនួយការដឹកនាំការិយាល័យបណ្ដុះបណ្ដាល ដែលកំពុងមានជំងឺនិងបន្តសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងនោះផងដែរ លោកស្នងការរង ក៏បានពាំនាំនូវមតិផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយរបស់ លោកស្នងការនគរបាលខេត្ត ក្នុងនោះរួមមាន៖ ទឹកផ្លែឈើ១កន្រ្តក  និងថវិកាចំនួន ២,០០០,០០០ រៀល ទៅប្រគល់ជូន ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជំងឺផងដែរ ។