ទេសចរណ៍

ព័ត៌មានក្នុងប្រទេសទេសចរណ៍រដ្ឋបាលរាជធានី-ខេត្ត

បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅទួលពាន់តាឡីច្រើនក្នុងឱកាសនៃការឈប់សម្រាកនេះ

ព្រៃវែង៖ រមណីយដ្ឋានមួយចំនួននៅក្នុងខេត្តព្រៃវែងបាននិងកំពុង ទទួលភ្ញៀវទេសចរមកលេងកម្សាន្តទាំងនៅ់ក្នុងស្រុក និងក្រៅស្រុក។ ដោយឡែកនៅក្នុងស្រុកបាភ្នំមានអ្នករមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានឈ្មោះថាទួលពាន់តាឡីដែលជាតំបន់អភិរក្សសត្វស្លាប បាននិងកំពុងទទួលភ្ញៀវទេសចរមកលេងច្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលនៅក្នុងឱកាស់ឈប់សម្រាកដែលរាជរដ្ឋាភិបាលបានសងថ្ងៃឈប់សម្រាកនេះដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនីសម្រាកសងថ្ងៃចូលឆ្នាំនេះ។ នៅក្នុងនោះដែរលោក ហាក់ វង្ស មេឃុំធាយ ស្រុកបាភ្នំខេត្តព្រៃវែង ក៏បានលើកឡើងថានៅក្នុងរយៈពេលកន្លងមកភ្ញៀវទេសចរដែលមកលេងកំសាន្តនៅទួលពាន់តាឡីនេះមិនសំបូរច្រើនប៉ុន្មានទេ ដោយឡែកក្នុងថ្ងៃឈប់សម្រាក នេះគឺថាមានភ្ញៀវមកច្រើន។ នៅក្នុងនោះដែរលោកបានបន្តថាដើម្បីធានាសុវត្ថិភាពដល់បងប្អូន ជាពលរដ្ឋដែលគាត់មកលេងកម្សាន្តនៅទីទួលពាន់តាឡីដែលជាតំបន់អភិរក្សសត្វស្លាបនេះ ក៏មាននូវការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ជូនគាត់ ជាពិសេសទៅទៀតនោះគឺថានៅតាមតូបលក់អីវ៉ាន់សំរាប់ទទួលភ្ញៀវគាត់មកលេងកម្សាន្តដើម្បីបរិភោគនៅទីនោះគឺថាបានអប់រំណែនាំផ្សព្វផ្សាយអំពីការការពារ

Read More
ទេសចរណ៍

ព្រះពុទ្ធរូបយ៉ាងធំមហិមា ដាប់ឆ្លាក់លើផ្ទាំងថ្មពិតៗនៅភ្នំសំពៅ សង់ជិតរួចហើយ

បាត់ដំបង៖ នៅទីបំផុតព្រះពុទ្ធរូបដ៏ធំដាប់ឆ្លាក់ដោយដៃជាងចម្លាក់ខ្មែរ នៅលើផ្ទាំងថ្មពិតៗ នៅភ្នំសំពៅទឹកដីខេត្តបាត់ដំបង ត្រូវបានសាងសង់ជិតរួចរាល់ហើយ ។ បន្ទាប់ពីរំលេចព្រះពុទ្ធបដិមាដ៏ធំមហិមាមួយអង្គនេះជាផ្លូវការ ភ្នំសំពៅនឹងក្លាយជាកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ភ្នំសំពៅ​ជា​រមណីដ្ឋាន​ធម្មជាតិ​មួយ​ស្ថិត​នៅ​តាម​ដង​ផ្លូវជាតិលេខ៥៧ (អតីត​ផ្លូវជាតិ​លេខ​១០) ក្នុង​ស្ថិត​ក្នុង​​ឃុំភ្នំសំពៅ ស្រុកបាណន់។ ភ្នំ​នេះ​មាន​កំពស់​ប្រមាណ​១០០ម៉ែត្រ ចំងាយ​១២គីឡូម៉ែត្រ​ពី​​ក្រុងបាត់ដំបង ។ លើ​ខ្នង​ភ្នំ​តំបន់​កម្សាន្ត​ចែក​ជា​បី​សំខាន់​ៗ ទី​១ កំពូល​ភ្នំ​មាន​ព្រះវិហារ​ដែល​អ្នក​អាច​មើល​ឃើញ​ពី​ចំងាយ​ហៅ​ថា​

Read More
ទេសចរណ៍

សត្វក្តាន់ ដែលជិតផុតពូជលើពិភពលោក កំពុងមានរស់នៅក្នុងប្រទេសកម្ពុជា

កាលពីពេលថ្មីនេះ អង្គការ Wonders of the Mekong បានបង្ហាញពីសត្វមួយប្រភេទដែលរងការគំរាមកំហែងជិតផុតពូជនៅលើពិភពលោកទៅហើយ គឺសត្វក្តាន់ ។ សត្វក្តាន់ជាសត្វមួយប្រភេទដែលកំពុងរងការគំរាមកំហែង ស្ទើរតែជិតផុតពូជទៅហើយនៅលើភពផែនដីយើងនាពេលបច្ចុប្បន្ននេះ។ សត្វក្តាន់ មានឈ្មោះវិទ្យាសាស្ត្រថា Panolia eldii ហើយពួកវាត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅតំបន់ដែលរងការបំផ្លាញ។ ពួកវាត្រូវបានគេរកឃើញនៅពេលដែលពួកវាកំពុងស៊ីស្មៅនៅតាមតំបន់ដែលទើបនឹងឆេះហើយថ្មីៗ ឬរិចរិលដែលជាកន្លែង ស្មៅថ្មីចាប់ផ្ដើមដុះ។ តាមពិតទៅសត្វក្តាន់ទាំងនេះក៏ចូលចិត្តស៊ីស្មៅដែលងាប់ៗដែរ

Read More
ទេសចរណ៍

ប្រវត្តិបឹងយក្សឡោម

បឹងយក្សឡោមជាបឹងមួយស្ថិតនៅក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតគិរី។ បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុង ប្រទេសដែលបានកើតឡើង ដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់ រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប់ កម្សាន្ត រីឯផៃ្ទទឹកមានពខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះ ឡើយ។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែល

Read More
ទេសចរណ៍

ព្រែកទាល់ជាតំបន់ទេសចរណ៍ទស្សនាសត្វស្លាបដ៏កម្រជាច្រើនប្រភេទ

ខេត្តបាត់ដំបង៖ព្រែកទាល់ជាតំបន់ទេសចរណ៍មួយនៅក្នុងខេត្តបាត់ដំបងដែលបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករអោយទៅទស្សនាជារៀងរាល់ឆ្នាំ ដោយព្រែកទាល់ជាតំបន់មួយក្នុងចំណោមបីរបស់បឹងទន្លេសាប ដែលប្រមូលផ្តុំទៅដោយជីវៈចម្រុះជាច្រើនប្រភេទ និងសត្វស្លាបតូចធំគួអោយចង់គយគន់។ ក្នុងចន្លោះខែធ្នូដល់ខែកុម្ភៈជាពេលដែលទឹកជោរ និងជាពេលវេលាដែលល្អបំផុតសម្រាប់អ្នកទស្សនា​ដែលអាចមើលឃើញការប្រមូលផ្ដុំដ៏អស្ចារ្យរបស់​សត្វបក្សី​នានាដូចដែលអ្នក​តែងតែឃើញនៅក្នុងវីដេអូឯកសារសត្វ​ដែរនៅពេលដែលទឹកនៅតំបន់ផ្សេងចាប់ផ្ដើមស្រកសត្វបក្សីមកពីគ្រប់ទិសទីបានជួបជុំគ្នានៅទីនេះ។ ពេលវេលាដែលល្អបំផុតសម្រាប់ការទស្សនាសត្វស្លាបនៅទីនោះគឺពេលព្រឹកព្រលឹមនិងពេលរសៀលដូចនេះអ្នកត្រូវតែចំណាយពេលមួយយប់ស្នាក់នៅក្នុងតំបន់ព្រែកទាល់ដែលការស្នាក់នៅជាលក្ខណៈបែបសាមញ្ញនិងមានតម្លៃចាប់ពី ១៥ ទៅ ២០ ដុល្លារ។ ចំពោះការទស្សនានៅទីនោះគឺអ្នកទស្សនាត្រូវធ្វើដំណើរតាមទូកមុន​នឹង​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​កំពង់​ផែ​ចុង​ឃ្នាស ឬ​កំពង់​ផែ​មេ​ជ្រៃ (​អាស្រ័យ​ទៅ​លើ​កម្ពស់​ទឹក​) ហើយ​អ្នក​ត្រូវ​ជួល​ទូក​ទៅ​កាន់​ព្រែក​ទាល់​ដោយ​ចំណាយ​ពី​៤៥​ទៅ​៥០​ដុល្លារ​សម្រាប់​ទូក​មួយ (​អាច​ជិះ​បាន​ពី​៣​ទៅ​៤​នាក់​)។ ពេល​ទៅ​ដល់ទី​នោះ​អ្នក​ត្រូវ​ចំណាយ​ថ្លៃ​ទូក​តូច​មួយទៀត​ដែល​មាន​តម្លៃ ចន្លោះ​ពី​៣៥​ទៅ​៤៥​ដុល្លារ​សម្រាប់​ការ​ទស្សនា​ព្រៃ និង​សត្វ​ស្លាប (​រយៈពេល​ប្រហែល​មួយ​ម៉ោង​)

Read More
ទេសចរណ៍

៩កន្លែងដែលអ្នកទស្សនាមិនគួររំលងនៅបានមកទេសចរណ៍នៅទីក្រុងភ្នំពេញ

 2. ព្រះបរមរាជវាំង កាន់កាប់ដោយស្ដេចនៃកម្ពុជាតាំងពីសតវត្សទី 19 ព្រះបរមរាជវាំងក៏មានអាគារខ្ពស់ ៗ ជាច្រើនផងដែឬ។ សាលព្រះរាជបល្ល័ង្កដ៍ស្រស់ស្អាតគឺជាកន្លែងដែលគួរអោយចាប់អារម្មណ៍បំផុត។ បន្ទាប់ពីអ្នកបានទស្សនាតំបន់នេះសូមទស្សនាទន្លេមេគង្គក្បែរនោះ។ ២. ប្រាសាទប្រាក់ រូបបដិមាព្រះពុទ្ធនៅវត្តប្រាក់ត្រូវបានគេតុបតែងដោយរតនភណ្ឌហើយអស្ចារ្យណាស់។ អ្នកនឹងចង់ពិនិត្យមើលវត្តនៅពេលអ្នកទៅព្រះបរមរាជវាំងព្រោះប្រាសាទស្ថិតនៅខាងត្បូងនៃប្រាសាទ។ ៣. ប្រាសាទជើងឯក អ្នកអាចស្គាល់ប្រាសាទជើងឯកជាកន្លែងឃាតកម្មដ៏ធំមួយក្នុងរបបខ្មែរក្រហម។ អនុស្សាវរីយ៍នេះមានសាកសពអ្នកដែលត្រូវបានគេសំលាប់នៅក្នុងវត្តព្រះពុទ្ធសាសនា។ ជើងឯកគឺជាផ្នែកសំខាន់មួយនៃប្រវត្តិសាស្រ្តរបស់រាជធានីភ្នំពេញ។ ៤. សារៈមន្ទីទួលស្លែង

Read More