ព័ត៌មានក្នុងប្រទេសសកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីបើកសវនកម្មលើការិយបរិច្ឆេទ ឆ្នាំ​២០១៨​ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម​ ៖​ នៅរសៀលថ្ងៃទី២១ ខែមិថុនា​ ឆ្នាំ​២០១៩​ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកសវនកម្មលើការិយបរិច្ឆេទ ឆ្នាំ​២០១៨​​ ប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តម​ នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូអមដំណើរ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត លោក-លោកស្រី គណៈស្នងការគ្រប់រូប លោកអនុប្រធានផែន លោក​-លោកស្រី​នាយ-នាយរងការិយាល័យ​ លោកអធិការ-អធិការរងស្រុក-ក្រុង ទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩​ប៉ុស្តិ៍ សរុប​មាន​ចំនួន​៣៥១នាក់។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមឡើងអានរបាយការណ៍ស្វាគមន៍អំពីលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខក្នុងឆ្នាំ២០១៨រួចមក​។ ឯកឧត្តម​ នាយឧត្តមសេនីយ៍ ធឹម សុផា​ បានធ្វើការកោតសរសើរដល់នគរបាលខេត្តកំពង់ចាម ដែលបានខិតខំរក្សាសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាព៕