អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេស នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ចុះត្រួតពិនិត្យគោលដៅ ១៣កន្លែងជាអ្នកវិនិយោគឯកជន

ខេត្តបន្ទាយមានជ័យ-ព្រះសីហនុ-សៀមរាប៖​ ក្រុមការងារអធិការកិច្ចចម្រុះហត្ថពលកម្មជនបរទេស នៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ចុះត្រួតពិនិត្យគោលដៅ ១៣កន្លែងជាអ្នកវិនិយោគឯកជន នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩  ក្នុងខេត្តបន្ទាយមានជ័យ, ព្រះសីហនុ និងសៀមរាប។

ក្នុងការត្រួតពិនិត្យគោលដៅទាំង ១៣កន្លែង មាន ១. STAR VILLAGE, ២. អាហារដ្ឋាន ម្ហូបឈ្ងុយឆ្ងាញ់, ៣. ភោជនីយ៍ដ្ឋាន ស៊ុបឆ្នាំភ្លើង អ៉ី យូអ៉ី, ៤. អាគារ៣ជាន់ពណ៌ផ្ទៃមេឃ ជាប់ ស៉ីន ស៉ីន ម៉ាស្សា, ៥. GALAXY RESORT CASINO(Online) អាស័យដ្ឋាន សង្កាត់ប៉ោយប៉េត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ៦. សណ្ឋាគារ និងកាស៊ីណូ ហូលីដេ International, ៧. សណ្ឋាគារ បារីសលីសទូ, ៨. សណ្ឋាគារ ប៉ាយ ឡឹ មិន ១៦៨ អាស័យដ្ឋាន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ៩. សាលាអន្តរជាតិ ស្មាតប្រាយ, ១០. ANGKOR COOKIES, ១១. CANDY ANGKOR, ១២. ចាយ អង្គរ និង១៣. មជ្ឈមណ្ឌលពិពរណ៍សំភារះផ្ទះបាយ អាស័យដ្ឋាន ក្រុងសៀមរាប  ខេត្តសៀមរាប។

ក្នុងការត្រួតពិនិត្យទីតាំងទាំងនេះ បានប្រើប្រាស់ពលករសរុបចំនួន ១,០៨៥នាក់ ស្រី ៥២៦នាក់ (ពលករខ្មែរ ៥៨០នាក់ ស្រី ៤២៦នាក់ និងពលករបរទេស ៤១៣នាក់ ស្រី ១១៩នាក់) បានពិនិត្យលិខិតឆ្លងដែនច្បាប់ដើមសរុបចំនួន ៤១៣នាក់, មាន ១០សញ្ជាតិ ថៃ ៨០នាក់ ស្រី ៣៨នាក់, ចិន ៣៧នាក់ ស្រី ១៧នាក់, ឥណ្ឌូនេស៊ី ២៧៩នាក់ ស្រី ៥៨នាក់, ម៉ាឡេស៊ី ម្នាក់,  ហ្វីលីពីន ០៨នាក់ ស្រី ០២នាក់, អង់គ្លេស ម្នាក់, ប៉ូឡូញ ម្នាក់, ជប៉ុន ០៤នាក់ ស្រី ០៣នាក់, អាមេរិក ម្នាក់, អូស្ត្រាលី ម្នាក់, ប្រើប្រាស់ទិដ្ឋាការប្រភេទ E ៤១៣នាក់, មានប័ណ្ណការងារ (២០១៩) សរុបចំនួន ៤០០នាក់, ទើបតែចូលព្រះរាជាណាចក្រកម្ពុជា ០៥នាក់, គ្មានប័ណ្ណការងារ ០៨នាក់ (ខេត្តព្រះសីហនុ ០៥នាក់ និងសៀមរាប ០៣នាក់)៕